Loading...

មាតិកា
(Table of Contents)

SURGERY: Acute Cholecystitis (Right Upper Quadrant Pain)

សូមចុចលើស្ថានីយ៍ខាងក្រោមដើម្បីបើកទៅកាន់ទំព័រនោះ៖

ផ្នែកសល្យសាស្ត្រស្ថានីយ៍ទី០១
-ការសាកសួរប្រវត្តិជំងឺ៖អាការៈឈឺពោះនៅក្រោមឆ្អឹងជំនីស្តាំ

Surgery Station 01-History Taking: Right upper quadrant abdominal pain

ការណែនាំចំពោះបេក្ខជន

ប្រធានបទ៖ ការសាកសួរប្រវត្តិជំងឺឈឺពោះនៅក្រោមឆ្អឹងជំនីស្តាំ

គោលបំណង៖ វាយតម្លៃសមត្ថភាពក្នុងការសាកសួរប្រវត្តិជំងឺ

ឈុតឆាក៖
អ្នកជាគ្រូពេទ្យនៅមន្ទីរពេទ្យមួយ។ អ្នកជំងឺម្នាក់ចូលមកដោយមានអាការៈឈឺពោះខ្លាំងនៅក្រោមឆ្អឹងជំនីស្តាំ។

កិច្ចការដែលត្រូវធ្វើ៖

រយៈពេល៖ ១៥នាទី

References:
1. PasTest: OSCEs for Medical Students, Second Edition
2. Alfred Cuschieri, Pierce Grace, AraDarzi, Neil Borley, David Rowley: Clinical Surgery, Second Edition, Blackwell Science 2003.

ការណែនាំចំពោះ៖ តួសម្តែងជាអ្នកជំងឺ

ឈុតឆាក៖ អ្នកជាអ្នកជំងឺម្នាក់អាយុ៤០ឆ្នាំភេទស្រីចូលមកផ្នែកសង្គ្រោះបន្ទាន់ដោយមានឈឺពោះ ខ្លាំង ឈឺជាប់រហូតនៅក្រោមឆ្អឹងជំនីស្ដាំរយៈពេល៨ម៉ោងមកហើយ។ដំបូងឈឺបាត់ៗប៉ុន្តែបន្ទាប់ មកឈឺជាប់ហើយខ្លាំងឈឺរាលឡើងទៅរកម្តុំបោះដៃផុតខាងស្តាំ។ ពីមុនពេលមានគ្រុនក្តៅគឺអស់ កម្លាំងខ្លាំងណាស់មិនអាចដើរឬធ្វើការបាន ពេលខ្លះចង្អោរឈឺស្មុំៗពេញពោះតើនិងមានរាគ។ប៉ុន្តែ អ្នកមិនបារម្មហ៍ទេដោយសារតែមិត្តភ័ក្តប្រាប់ថាអត់កើតលឿងទេ។

បញ្ជាក់៖ អ្នកអាចផ្តល់ពត៌មានដល់បេក្ខជនចំពោះតែសំណួរដែលបេក្ខជនសួរប៉ុណ្ណោះ។

បេក្ខជនតួសម្តែងជាអ្នកជំងឺ
I-ការចាប់ផ្តើម INTRODUCTION
01 - ជម្រាបសួរ
- សុំការអនុញ្ញាត (Obtain consent)
- ជម្រាបសួរ
- យល់ព្រម
02 បញ្ជាក់អំពីឈ្មោះ អាយុ មុខរបរ និងអាស័យដ្ឋានរបស់អ្នកជំងឺ- ឈ្មោះ: ឈ- អាយុ៤០ឆ្នាំ
- មេផ្ទះ នៅភ្នំពេញ
03 - បញ្ជាក់អំពីមូលហេតុដែលនាំអោយមកមន្ទីរពេទ្យ- ចុកពោះ
II-ការសាកសួរ HISTORY TAKING
ក-ប្រវត្តិជំងឺបច្ចុប្បន្ន៖ ការចុកពោះ
04 - កន្លែងឈឺ៖
-ចាប់ឈឺដំបូងកន្លែងណា?ឈឺនៅកន្លែងដដែលឬទៅ កន្លែងណាផ្សេង?
- ឈឺនៅក្រោមឆ្អឹងជំនីស្តាំ
05 - ការចាប់ឈឺដំបូង៖ ឈឺខ្លាំងតែម្តងឬឈឺបន្តិចម្តងៗ។
-ឈឺជាប់ឬឈឺមានពេលបាត់?
-ដំបូងឈឺបាត់ៗប៉ុន្តែបន្ទាប់មកឈឺ ជាប់ហើយខ្លាំង
06 - ឈឺចាប់ពីពេលណា/ ឈឺប៉ុន្មានថ្ងៃហើយ?- ឈឺរយៈពេល ៨ម៉ោងមកហើយ។
07 លក្ខណៈនៃការឈឺ៖ Character / Nature
- ឈឺដូចម្តេច? ឈឺចុក ឈឺដូចគេចាក់ ឈឺសទំៗ ឈឺដូចរលាកភ្លើង....
- ឈឺខ្លាំងកំរិតណា? Severity scale (1-10)
- ឈឺសទំៗ
- ឈឺខ្លាំងកំរិត ៧/១០
08 - ការរាលដាល- ទៅកន្លែងណាខ្លះ?-ឈឺរាលឡើងទៅរកម្តុំបោះដៃផុត ខាងស្តាំ។
09 - កត្តាដែលនាំឲ្យធូរស្រាល៖- ដេកស្ងៀម
10 - កត្តាដែលនាំឲ្យឈឺខ្លាំងឡើង- ដើរ ឬ ក្អក
បេក្ខជនតួសម្តែងជាអ្នកជំងឺ
ខ-រោគសញ្ញារួមផ្សំ
11 - ចង្អោរ ក្អួត ក្អួតឈាម- មានចង្អោរ
12 - ក្តៅខ្លួន- គ្មានទេ
13 - ធុំអាហារឬមិនឃ្លានបាយ Appetite- គ្មានទេ
14 - ពិបាកលេបអាហារពិបាកក្នុងការរំលាយអាហារ- គ្មានទេ
15 - អាហារមិនរលាយប៉ោងពោះហើមពោះ- គ្មានទេ
16 ការបន្ទោរបង់លាមក៖
-រោគឬទល់លាមក? បត់ជើងធំទៀងទាត់ទេ?
-គ្មានរោគឬទល់លាមក
-បត់ជើងធំទៀងទាត់
17 - លាមកពណ៌ក្រម៉ៅ ឬជុះមកឈាម សំបោរ- គ្មានទេ
18 - ស្បែកលឿងរមាស់ Jaundice, pruritus,- គ្មានទេ
19 - រោគសញ្ញាផ្លូវនោម៖ នោមញឹកញាប់ នោមឈឺ នោមឈាម- គ្មានទេ
គ-ប្រវត្តិជំងឺកន្លងមក Past medical history
20 - ប្រវត្តិឈឺចុកពោះពីមុន Previous episodes of abdominal pain
- បើមាន៖ សួរបញ្ជាក់លំអិត
- ពីមុនមកធ្លាប់មានគ្រុនក្តៅ គឺអស់កម្លាំងខ្លាំងណាស់មិនអាចដើរឬធ្វើការបាន
21 - ប្រវត្តិជំងឺផ្សេងទៀត-ពេលខ្លះចង្អោរ ឈឺស្មុំៗពេញ ពោះ តើ និងមានរាគ
22 - ប្រវត្តិធ្លាប់មានវះកាត់ Surgery- គ្មានទេ
ឃ-ប្រវត្តិប្រើប្រាស់ឱសថកន្លងមក Drug history
23 - សួរពីការប្រើឱសថកន្លងមក ជាពិសេស ការប្រើពពួក corticosteroids ប្រើ nonsteroidal anti-inflammatory, antibiotics ថ្នាំបន្ទន់លាមក និងថ្នាំញៀន- គ្មានទេ
24 - ប្រវត្តិប្រតិកម្មឱសថ Allergies- គ្មានទេ
ង-ប្រវត្តិគ្រួសារនិងសង្គម (កត្តាគ្រោះថ្នាក់)
25 ក្នុងក្រុមគ្រួសារ តើមានអ្នកណាមាន៖
- ព្រូនពោះវៀន Bowel parasitosis
- ដុំឬមហារីកពោះវៀន tumor or bowel cancer
- កើតលឿង Jaundice
- គ្មានទេ
26 តើអ្នកជំងឺមាន៖
- ពិសារស្រា Alcohol consumption
- ពិសារបារី Smoking
- គ្មានទេ
បេក្ខជនតួសម្តែងជាអ្នកជំងឺ
- ធ្វើដំណើរទៅណាឆ្ងាយពេលថ្មីៗនេះ? Recent travel
III-ការបញ្ចប់ CLOSURE
27 សង្ខេបប្រវត្តិជំងឺ
- អ្នកជំងឺអាយុ៤០ឆ្នាំភេទស្រីមានឈឺពោះខ្លាំង ឈឺជាប់រហូតនៅក្រោមឆ្អឹងជំនីស្តាំរយៈពេល ៨ម៉ោងមកហើយ។ ដំបូងឈឺបាត់ៗ ប៉ុន្តែបន្ទាប់មកឈឺជាប់ហើយខ្លាំង ឈឺរាលឡើងទៅរកម្ដុំស្មាខាងស្តាំ។
- ពីមុនមកមានគ្រុនក្តៅ គឺអស់កម្លាំងខ្លាំងណាស់មិនអាចដើរឬធ្វើការបាន
- ពេលខ្លះចង្អោរឈឺសទំៗពេញពោះ ហើមនិងមានរាក។

តារាងផ្តល់ពិន្ទុ

SUR ស្ថានីយ៍ទី 01 ការសាកសួរប្រវត្តិជំងឺ

ប្រធានបទ៖ អាការៈឈឺពោះនៅក្រោមឆ្អឹងជំនីស្តាំ

ការណែនាំចំពោះមេប្រយោគ

ការវាយតម្លៃ012
I-ការចាប់ផ្តើម INTRODUCTION
01 - ជម្រាបសួរប្រាប់ឈ្មោះនិងតួនាទី
- ពន្យល់អំពីអ្វីដែលបេក្ខជនត្រូវធ្វើនិងបញ្ជាក់មូលហេតុ
-សុំការអនុញ្ញាត (Obtain consent)
02 បញ្ជាក់អំពីឈ្មោះ អាយុ មុខរបរ និងអាស័យដ្ឋានរបស់អ្នកជំងឺ
03 បញ្ជាក់អំពីមូលហេតុដែលនាំអោយមកមន្ទីរពេទ្យ
II-ការសាកសួរ HISTORY TAKING
ក-ប្រវត្តិជំងឺបច្ចុប្បន្ន៖ ការចុកពោះ
04 កន្លែងឈឺ៖ -ចាប់ឈឺដំបូងកន្លែងណា?ឈឺនៅកន្លែងដដែលឬទៅកន្លែងណាផ្សេង?
05 - ការចាប់ឈឺដំបូង៖ ឈឺខ្លាំងតែម្តង ឬឈឺរតិចៗម្តងៗ។
- ឈឺជាប់ ឬឈឺមានពេលបាត់?
06 -ឈឺចាប់ពីពេលណា/ឈឺប៉ុន្មានថ្ងៃហើយ?
លក្ខណៈនៃការឈឺ៖Character / Nature -ឈឺដូម្តេច? ឈឺចុកឈឺដូចគេចាក់ឈឺស្នំៗឈឺដូចរលាកភ្លើង......
-ឈឺខ្លាំងកំរិតណា?Severity scale (1-10)
08 -ការរាលដាល ទៅកន្លែងណាខ្លះ?
ការវាយតម្លៃ (ត)012
09 -កត្តាដែលនាំឲ្យធូរស្រាល៖មានអន់ឈឺដោយសារអ្វីទេ?
10 -កត្តាដែលនាំឲ្យឈឺខ្លាំងឡើងដូចជាការបរិភោគអាហារ ដេក/ដើរ/អង្គុយ
ខ-រោគសញ្ញារួមផ្សំ(Associated symptoms and signs)
11 - មានចង្អោរ កួត ក្អួតឈាមឬទេ?
12 - មាន ក្តៅខ្លួនឬទេ?
13 - មានធំអាហារឬមិនឃ្លានបាយ ឬទេ?
14 - មានពិបាកលេបអាហារ ឬពិបាកក្នុងការរំលាយអាហារឬទេ? Dysphasia, dyspepsia
15 - អាហារមិនរលាយ ប៉ោងពោះឬ ហើមពោះឬទេ? Indigestion, bloating, flatulence
16 ការបន្ទោរបង់លាមក៖
-រោគឬទល់លាមកឬទេ? បត់ជើងធំទៀងទាត់ឬទេ?
17 - លាមកពណ៌ក្រម៉ៅ ឬជុះមកឈាម សំបោរ ឬទេ?
18 - ស្បែកលឿង ឬរមាស់ឬទេ? Jaundice, pruritus,
19 - មានរោគសញ្ញាផ្លូវនោម៖ នោមញឹកញាប់នោមឈឺនោមឈាមឬទេ?
គ-ប្រវត្តិជំងឺកន្លងមក Past medical history
20 -ប្រវត្តិឈឺចុកពោះពីមុន Previous episodes of abdominal pain
-បើមាន៖ សួរបញ្ជាក់លំអិត
21 - មានប្រវត្តិជម្ងឺផ្សេងទៀតឬទេ?
22 - មានប្រវត្តិធ្លាប់មានវះកាត់ឬទេ?
ឃ-ប្រវត្តិប្រើប្រាស់ឱសថកន្លងមក Drug history
23 - សួរពីការប្រើឱសថកន្លងមក ជាពិសេស ការប្រើពពួក corticosteroids ប្រើ nonsteroidal anti-inflammatory. antibiotics ថ្នាំបន្ទន់លាមកនិងថ្នាំញៀន
24 -មានប្រវត្តិប្រតិកម្មឱសថឬទេ? Allergies
ង-ប្រវត្តិគ្រួសារនិងសង្គម (កត្តាគ្រោះថ្នាក់) Family & Social History
ក្នុងក្រុមគ្រួសារ តើមានអ្នកណាមាន៖
- ព្រូនពោះវៀនឬទេ? Bowel parasistosis
- ដុំឬមហារីកពោះវៀនឬទេ? tumor or bowel cancer
- កើតលឿងឬទេ? Jaundice
26 តើអ្នកជំងឺមាន៖
- ពិសារស្រាឬទេ? Alcohol consumption
- ពិសារបារីឬទេ? Smoking
- ធ្វើដំណើទៅណាឆ្ងាយពេលថ្មីៗនេះឬទេ? Recent travel
ការវាយតម្លៃ (ត)012
III-ការបញ្ចប់ CLOSURE
27 សង្ខេបប្រវត្តិជំងឺ
-អ្នកជំងឺអាយុ៤០ឆ្នាំភេទស្រីមានឈឺពោះខ្លាំង ឈឺជាប់រហូតនៅក្រោមឆ្អឹងជំនី
ស្ដាំរយៈពេល៨ម៉ោងមកហើយ។ដំបូងឈឺបាត់ៗប៉ុន្តែបន្ទាប់មកឈឺជាប់ហើយ
ខ្លាំងឈឺរាលឡើងទៅរកម្តុំបោះដៃផុតខាងស្តាំ។
- ពីមុនពេលមានគ្រុនក្តៅគឺអស់កម្លាំងខ្លាំងណាស់មិនអាចដើរឬធ្វើការបាន
-ពេលខ្លះចង្អោរឈឺស្ទុះៗពេញពោះតើនិងមានរោគ។
28 ធ្វើការសន្និដ្ឋានរោគវិនិច្ឆ័យ៖ (Suspicious /presumptive diagnosis)
- ជំងឺរលាកថង់ប្រម៉ាត់
- រលាកខ្នែងពោះវៀនក្រោមថ្លើម/Subhepatic Appendicitis
- ដំបៅក្រពះ/ Peptic ulcer
- បួសថ្លើម (Liver abscess)
- គ្រាប់គ្រួសនៅក្នុងបំពង់ទឹកប្រមាត់រួម (Common bile duct lithiasis)
29 ពន្យល់អំពីតម្រូវការពិនិត្យរាងកាយ ដើម្បីរករោគវិនិច្ឆ័យ និងអរគុណអ្នកជំងឺ
IV-ការវាយតម្លៃជារួម GLOBAL RATING
30 -និយាយមិនញាប់ពេក ភាសាសាមញ្ញ និង សាកសួរតាមលំដាប់
-ធ្វើការសាកសួរដោយមើលទឹកមុខអ្នកជំងឺ(ថាតើគាត់យល់សំនួរឬទេ)
ពិន្ទុសរុប (NEC)

ផ្នែកសល្យសាស្ត្រ ស្ថានីយ៍ទី០២-ការពិនិត្យជំងឺ៖
អាការៈឈឺពោះនៅក្រោមឆ្អឹងជំនីស្តាំ

SUR Station 02-Physical Exam: Right upper quadrant abdominal pain

ការណែនាំចំពោះបេក្ខជន

ប្រធានបទ៖ ការពិនិត្យរាងកាយអ្នកជំងឺដែលឈឺពោះនៅក្រោមឆ្អឹងជំនីស្តាំ

គោលបំណង៖ វាយតម្លៃសមត្ថភាពក្នុងការពិនិត្យរាងកាយរកមូលហេតុជំងឺ/រោគវិនិច្ឆ័យ

ឈុតឆាក៖
អ្នកជាគ្រូពេទ្យនៅមន្ទីរពេទ្យមួយ។ អ្នកត្រូវពិនិត្យអ្នកជំងឺម្នាក់ដែលចូលមកមន្ទីរពេទ្យដោយមានចុកពោះខ្លាំងនៅក្រោមឆ្អឹងជំនីស្តាំ។

ប្រវត្តិជំងឺ៖
-អ្នកជំងឺអាយុ៤០ឆ្នាំភេទស្រីមានឈឺពោះខ្លាំង ឈឺជាប់រហូតនៅផ្នែកខាងលើរយៈពេល៨ម៉ោងមក
ហើយ។ដំបូងឈឺបាត់ៗប៉ុន្តែបន្ទាប់មកឈឺជាប់ហើយខ្លាំងឈឺរាលឡើងទៅរកម្តុំបោះដៃផុតខាង ស្តាំ។
-ពីមុនពេលមានគ្រុនក្តៅគឺអស់កម្លាំងខ្លាំងណាស់មិនអាចដើរឬធ្វើការបាន
-ពេលខ្លះចង្អោរឈឺស្មុំៗពេញពោះតើនិងមានរាគ។
-សញ្ញាជីវិត៖ កំដៅ៣៨.៨អង្សាសេជីពចរ១១០/នាទីសម្ពាធឈាមក១២០/៨០ ចង្វាក់ដង្ហើម២០/នាទី។

កិច្ចការដែលត្រូវធ្វើ៖

រយៈពេល៖ ១៥នាទី

References:
3. PasTest: OSCEs for Medical Students, Second Edition
4. Alfred Cuschieri, Pierce Grace, Ara Darzi, Neil Borley, David Rowley: Clinical Surgery, Second Edition, Blackwell Science 2003.


តារាងផ្តល់ពិន្ទុ: ការពិនិត្យរាងកាយ

SUR ស្ថានីយ៍ទី 02 ការពិនិត្យរាងកាយ
ការវាយតម្លៃ012
I. ការចាប់ផ្តើម
01 -លាងដៃដោយប្រើអាល់កុលលាងដៃ មុនពេលចាប់ផ្តើមពិនិត្យ
- -ពណ៌នោះ ការលាងដៃដោយអង់ទីសិបទិកដើម្បីបង្ការការឆ្លងរោគ
02 - ជម្រាបសួរប្រាប់ឈ្មោះនិងតួនាទី (Greeting; State name and role)
- ពន្យល់អំពីអ្វីដែលបេក្ខជនត្រូវធ្វើនិងបញ្ជាក់មូលហេតុ
-សុំការអនុញ្ញាត (Obtain consent)
03 បញ្ជាក់អំពីឈ្មោះ អាយុ មុខងារ និងអាស័យដ្ឋានរបស់អ្នកជំងឺ
II. ការពិនិត្យទូទៅ GENERAL EXAMINATION
04 ឲ្យអ្នកជំងឺដោះអាវដេកផ្ងារនិងកើយខ្នើយដើម្បីងាយក្នុងការពិនិត្យ
05 យកសញ្ញាជីវិត ៖ កំដៅជីពចរសំពាធឈាម និងចង្វាក់ដង្ហើម (ដោយគិលានុប្បដាក)
06 -សង្កេតមើលស្មារតីអ្នកជំងឺ៖ធម្មតា/អន់ថយ/ឡេះឡោះ
07 - សង្កេតមើលសភាពទូទៅរបស់អ្នកជំងឺ៖ ធម្មតា/ឈឺចាប់/ចុកចាប់ខ្លាំង/ស្តុក
- អាចតម្រូវអោយប្រើថ្នាំបន្ថយការឈឺចាប់មុនពេលពិនិត្យ
08 -សង្កេតមើលស្បែកអ្នកជំងឺ៖ស្លេកស្លាំង/លឿង/ស្វាយ
ការវាយតម្លៃ (ត)012
III. ការពិនិត្យពោះ ABDOMEN EXAMINATION
ក-ការសង្កេត Inspection
09 -សង្កេតមើលទ្រង់ទ្រាយ/ភាពប៉ោង/ដុំ/ចលនាពោះពេលដកដង្ហើម
ខ-ការស្ទាប Palpation
(ស្ទាបពោះអោយបានសព្វកន្លែងតាមបច្ចេកទេសស្លាប៖ -រាក់/សើៗ និងជ្រៅ ដោយ ប្រើបាតដៃទាំងពីរ)
10 ពន្យល់អ្នកជំងឺ កុំអោយភ័យខ្លាចចំពោះការពិនិត្យ
11 ចាប់ផ្តើមស្ទាបឆ្ងាយពីកន្លែងដែលឈឺខ្លាំង
12 ស្ទាបរកកន្លែងដែលមានការប្រឹងនៃសាច់ដុំពោះពេលដាក់ដៃសង្កត់លើ។
13 ស្ទាបរកការប្រឹងនៃសាច់ដុំពោះពេលដកដៃមកវិញត្រង់កន្លែងដែលឈឺខ្លាំង
14 ស្ទាបរកការឈឺនៅក្រោមឆ្អឹងជំនីស្ដាំ, ដោយពិពណ៌នាពីការរកសញ្ញាMurphy:
Murphy's sign:
-វិធីរកៈ ស្លាបនៅខាងក្រោមឆ្អឹងជំនីពេលដែលអ្នកជំងឺដកដង្ហើមចូលវែង
-សញ្ញា Murphyវិជ្ជមានគឺអ្នកជំងឺឈឺខ្លាំងពេលស្ទាបបែបនេះរហូតដល់អ្នកជំងឺមិនហ៊ាន ដកដង្ហើមចូលជ្រៅបាន។
15 ស្ទាបរកការឈឺនៅក្រោមឆ្អឹងជំនីស្តាំដោយពិពណ៌នាពីការរកសញ្ញាBoas: Boas' sign:
-វិធីរកៈការឈឺចាប់ផ្តើមពីក្រោមឆ្អឹងជំនីស្ដាំហើយឆ្ពោះទៅរកម្តុំបោះដៃផុតខាងស្តាំ។
16 ស្ទាបរកដុំក្នុងពោះ
17 ស្ទាបរកថ្លើមរីកធំ/ Hepatomegaly
18 ស្ទាបរកធ្លាក់អណ្ដើក/ផាលរីកធំ/ Splenomegaly
19 ស្ទាបរកតម្រងនោមរីកធំ/ Renal enlargement
គ-ការគោះ Percussion
20 -គោះនៅម្តុំក្រោមឆ្អឹងជំនីស្តាំដើម្បីរកកំរិតឈឺដែលជាសញ្ញានៃការរលាកប្រមាត់
-គោះនៅពីមុខថ្លើមដើម្បីរកសំឡេងខួរដែលជាសញ្ញានៃការធ្លាយក្រពះ (rebound Tenderness)
ឃ-ការស្តាប់ Auscultation
21 -រកសំឡេងមិនធម្មតានៃពោះវៀននិងចលនារំលាយអាហាររបស់ពោះវៀន (altered bowel sounds, peristalsis)
IV-ការពិនិត្យសរីរាង្គផ្សេងទៀត OTHER ORGANS
ការវាយតម្លៃ (ត)012
22 ពិនិត្យសូត ដើម្បីរកជំងឺបាតសូតនិងបាតស្រោមសួតខាងស្តាំ (pleuro-pneumopathie a' base droite)
23 ពិនិត្យបេះដូងនិងប្រព័ន្ធនោម ដើម្បីរកជំងឺបេះដូងនិងតម្រងនោម
24 ពិនិត្យប្រព័ន្ធប្រសាទដើម្បីរកជំងឺសសៃប្រសាទ
V-ការបញ្ចប់ការពិនិត្យ CLOSURE
សង្ខេបនូវចំណុចសំខាន់ៗដែលបានរកឃើញ (ផ្តល់អោយដោយមេប្រយោគ)
-ឈឺនៅក្រោមឆ្អឹងជំនីស្តាំ
-កំដៅខ្លួន ៣៨.៨អង្សាសេ ជីពចរ១១០/នាទីសម្ពាធឈាម ១២០/៨០mmHg
ចង្វាក់ដង្ហើម២០/នាទី។
-មានសញ្ញាMurphy និងសញ្ញាBoas
-ពេលខ្លះចង្អោរឈឺសុំៗពេញពោះតើនិងមានរោគ។
25 លើកឡើងនូវរោគវិនិច្ឆ័យប្រហាក់ប្រហែលបំផុត
ជំងឺរលាកថង់ប្រមាត់ ស្រួចស្រាល់ /Acute Cholecystitis
26 លើកឡើងនូវរោគវិនិច្ឆ័យប្រហាក់ប្រហែលដែលត្រូវញែកចេញ -ឆ្ងាយក្រពះ
-រលាកខ្នែងពោះវៀនក្រោមថ្លើម
-ដុំគ្រួសក្នុងតម្រងនោម
27 -ជំរាបអ្នកជំងឺអំពីតំរូវការសម្រាប់ធ្វើការអង្កេតវិភាគបន្ថែមទៀតដើម្បីបញ្ជាក់រោគវិនិច្ឆ័យ។
28 -អរគុណនិងគ្របដណ្តប់ឲ្យអ្នកជំងឺ
-លាងដៃ
VI. ការវាយតម្លៃជារួម
29 - ធ្វើការពិនិត្យ តាមលំដាប់លំដោយ ត្រឹមត្រូវ និងស្ទាត់
- អាកប្បកិរិយានិងសម្លៀកបំពាក់សមរម្យជាគ្រូពេទ្យ

ផ្នែកសល្យសាស្ត្រស្ថានីយ៍ទី០៣-ការអង្កេតវិភាគ៖
អាការៈឈឺពោះនៅក្រោមឆ្អឹងជំនីស្តាំ

SUR Station 03-Investigation: Right upper quadrant abdominal pain

ការណែនាំចំពោះបេក្ខជន

ប្រធានបទ៖ ការអង្កេតវិភាគ អាការៈឈឺពោះនៅក្រោមឆ្អឹងជំនីស្តាំ

គោលបំណង៖ វាយតម្លៃសមត្ថភាពបេក្ខជនក្នុងការអង្កេតវិភាគជំងឺដើម្បីបញ្ជាក់រោគវិនិច្ឆ័យ

ឈុតឆាក៖
អ្នកជាគ្រូពេទ្យនៅមន្ទីរពេទ្យមួយ។ អ្នកត្រូវពិនិត្យអ្នកជំងឺម្នាក់ដែលចូលមកមន្ទីរពេទ្យដោយមានចុកពោះខ្លាំងនៅក្រោមឆ្អឹងជំនីស្តាំ។ អ្នកបានសួរពីប្រវត្តិជំងឺនិងបានពិនិត្យអ្នកជំងឺរួចហើយ។ ឥឡូវនេះអ្នកត្រូវជ្រើសរើសនូវការអង្កេតវិភាគមួយចំនួន ដើម្បីធ្វើរោគវិនិច្ឆ័យអោយបានជាក់លាក់។

ប្រវត្តិជំងឺ៖
- អ្នកជំងឺអាយុ៤០ឆ្នាំភេទស្រីមានឈឺពោះខ្លាំង ឈឺជាប់រហូតនៅផ្នែកខាងលើរយៈពេល ៨ម៉ោងមកហើយ។ ដំបូងឈឺបាត់ៗ ប៉ុន្តែបន្ទាប់មកឈឺជាប់ហើយខ្លាំងឈឺរាលឡើងទៅរកម្ដុំស្មាខាងស្តាំ។
- ពីមុនមកមានគ្រុនក្តៅ គឺអស់កម្លាំងខ្លាំងណាស់មិនអាចដើរឬធ្វើការបាន
- ពេលខ្លះចង្អោរឈឺសទំៗពេញពោះ ហើម និងមានរាក។

លទ្ធផលនៃការពិនិត្យអ្នកជំងឺ៖
- សញ្ញាជីវិត៖ កំដៅ៣៨.៨អង្សាសេ ជីពចរ១១០/នាទី សម្ពាធឈាម១២០/៨០ចង្វាក់ដង្ហើម២០/នាទី។
ចំពោះការពិនិត្យពោះរបស់អ្នកជំងឺគឺឈឺនៅក្រោមឆ្អឹងជំនីស្តាំ
- មានសញ្ញា Murphy និងសញ្ញា Boas
- ពេលខ្លះចង្អោរឈឺសទំៗពេញពោះ ហើមនិងមានរាក។
ការពិនិត្យទឹកនោមឃើញថ្លា។

កិច្ចការដែលត្រូវធ្វើ៖

រយៈពេល៖ ១៥នាទី

តារាងផ្តល់ពិន្ទុ: ការអង្កេតវិភាគស្រាវជ្រាវ

ការវាយតម្លៃ012
I-ការសន្និដ្ឋានរោគវិនិច្ឆ័យ
01 រោគវិនិច្ឆ័យ ប្រហាក់ប្រហែលបំផុត៖
ជំងឺរលាកថង់ប្រមាត់ ស្រួចស្រាល់ (acute cholecystitis)
02 រោគវិនិច្ឆ័យ ប្រហាក់ប្រហែលដែលត្រូវញែកចេញ៖
-ជំងឺ ធ្លាយក្រពះ
-ជំងឺរលាកខ្នែងពោះវៀនក្រោមថ្លើម
-ជំងឺ ដុំគ្រួសក្នុងតម្រងនោម
II-ការអង្កេតវិភាគ INVESTIGATIONS
ក-ធ្វើតេស្តឈាម Blood Test
03 ពិនិត្យមើលគ្រាប់ឈាមFull blood count៖
ដើម្បីអ្វី?ដើម្បីរកសញ្ញានៃការរលាកថ្លើម
- មុខងាររបស់ថ្លើមៈ
- Alkaline phosphatase
- Transaminaseកើនឡើង (SGOT & SGPT) កើនឡើង
- Bilirubin (Direct & Indirect)កើនឡើង
- Complete blood count៖ គ្រាប់ឈាមសកើនឡើង
ការវាយតម្លៃ (ត)012
04 -C-Reactive Protein៖តេស្ត (+)
ដើម្បីអ្វី?ដើម្បីរកសញ្ញានៃការរលាកថ្លើម
ខ-ធ្វើតេស្តទឹកនោម/Urinalysis
05 - ECBU :រកមើលគ្រាប់ឈាមស.Albumine. Sucre ដើម្បីអ្វី? រកមើលការរលាកតម្រងនោម និងជំងឺទឹកនោមផ្អែម
គ-វិទ្យាសាស្ត្រ Radiology
06 ថតអេកូពោះ/Abdominal Ultrasound
-ដើម្បីអ្វី? ពិនិត្យពោះដោយ Ultrasound បង្ហាញពីការឡើងក្រាស់នៃថង់ទឹកប្រមាត់ លើសពី3mm, ទឹករងៃនៅជុំវិញថង់ប្រមាត់, មានគ្រួសក្នុងថង់ប្រមាត់
07 ថត X-ray ពោះ
- អាចរកឃើញខ្យល់នៅក្នុងពោះនិងក្នុងពោះវៀន
-អាចរកគ្រាប់គ្រួសក្នុងតម្រងនោម ឬក្នុងថង់ទឹកប្រមាត់
08 ធ្វើ CT scans
-រកបួសនៅជុំវិញថង់ប្រមាត់, ខ្យល់នៅជុំវិញថង់ប្រមាត់,
-CT អាចឃើញគ្រាប់គ្រួសដែលមិនមែនជាតិកំបោរក្នុងថង់ប្រមាត់
III-សំណួររបស់មេប្រយោគ
09 សំណួរទី១៖ សំណួរទី១៖ តើលទ្ធផលនៃការអង្កេតវិភាគណាខ្លះដែលអាចបញ្ជាក់រោគវិនិច្ឆ័យ ជំងឺរលាកថង់ប្រមាត់បាន?
-គ្រាប់ឈាមសកើនឡើង
- វិបត្តិមុខងាររបស់ថ្លើម (Fonction hépatique pertubé) CRP កើនឡើង
- Echo ពោះឃើញកម្រាស់នៅជញ្ជាំងថង់ប្រមាត់, ទឹករងៃជុំវិញថង់ប្រមាត់, គ្រាប់គ្រួសក្នុងថង់ប្រមាត់
- CT បូសជុំវិញថង់ប្រមាត់និងគ្រាប់គ្រួសដែលមិនមែនជាតិកំបោរ
10 សំណួរទី២៖ តើ X-ray, Echo, និង CT scan ពោះមួយណាដែលចាំបាច់ជាងគេ សម្រាប់បញ្ជាក់ពីរោគវិនិច្ឆ័យជំងឺរលាកថង់ប្រមាត់បាន?
-ការថតឆ្លុះ Echo
11 សំណួរទី៣៖ តើអង្កេតវិភាគមួយណាដែលញែកចេញជំងឺគ្រាប់គ្រួសក្នុងថង់ ប្រមាត់និងគ្រាប់គ្រួសក្នុងតម្រងនោមខាងស្តាំ?
-ការថតX-ray
ការវាយតម្លៃ (ត)012
IV-ការវាយតម្លៃជារួម Global Rating
12 - ធ្វើការពន្យល់ បានក្បោះក្បាយ និងងាយយល់
ពិន្ទុសរុប (NEC)

ផ្នែកសល្យសាស្ត្រស្ថានីយ៍ទី០៤-ការពិនិត្យអាការៈឈឺពោះនៅក្រោមឆ្អឹងជំនីស្តាំ

SUR Station 04- Diagnosis: Right upper quadrant abdominal pain

ការណែនាំចំពោះបេក្ខជន

ប្រធានបទ៖ ការធ្វើរោគវិនិច្ឆ័យជំងឺអាការៈឈឺពោះនៅក្រោមឆ្អឹងជំនីស្តាំ

គោលបំណង៖ វាយតម្លៃសមត្ថភាពក្នុងការធ្វើរោគវិនិច្ឆ័យជំងឺ

ឈុតឆាក៖
អ្នកជាគ្រូពេទ្យនៅមន្ទីរពេទ្យមួយ។ អ្នកត្រូវពិនិត្យអ្នកជំងឺម្នាក់ដែលចូលមកមន្ទីរពេទ្យដោយមានចុកពោះខ្លាំង។ អ្នកបានសួរពីប្រវត្តិជំងឺ បានពិនិត្យអ្នកជំងឺ ព្រមទាំងបានស្នើសុំនូវការអង្កេតវិភាគមួយចំនួន ដើម្បីធ្វើរោគវិនិច្ឆ័យអោយបានជាក់លាក់ ដោយទទួលបាននូវលទ្ធផលដូចតទៅ៖

ប្រវត្តិជំងឺ៖
- អ្នកជំងឺអាយុ៤០ឆ្នាំភេទស្រីមានឈឺពោះខ្លាំង ឈឺជាប់រហូតនៅផ្នែកខាងលើរយៈពេល ៨ម៉ោងមកហើយ។ ដំបូងឈឺបាត់ៗ ប៉ុន្តែបន្ទាប់មកឈឺជាប់ហើយខ្លាំង ឈឺរាលឡើងទៅរកម្ដុំស្មាខាងស្តាំ។
- ពីមុនមកមានគ្រុនក្តៅ គឺអស់កម្លាំងខ្លាំងណាស់ មិនអាចដើរ ឬធ្វើការបាន
- ពេលខ្លះចង្អោរ ឈឺសទំៗពេញពោះ ហើមនិងមានរាក។

លទ្ធផលនៃការពិនិត្យអ្នកជំងឺ៖
- សញ្ញាជីវិត៖ កំដៅ ៣៨.៨ អង្សាសេ ជីពចរ ១១០/នាទី សម្ពាធឈាម ១២០/៨០ ចង្វាក់ដង្ហើម ២០/នាទី។
ចំពោះការពិនិត្យពោះរបស់អ្នកជំងឺគឺឈឺនៅក្រោមឆ្អឹងជំនីស្តាំ
- មានសញ្ញា Murphy និងសញ្ញា Boas
- ពេលខ្លះចង្អោរ ឈឺសទំៗពេញពោះ ហើមនិងមានរាក។
ការពិនិត្យទឹកនោមឃើញថ្លា។

លទ្ធផលនៃការពិនិត្យអេកូសាស្ត្រ៖
- ហ្វីលអេកូសាស្ត្រ ពោះអ្នកជំងឺ ០១សន្លឹក សម្រាប់អោយធ្វើការបកស្រាយ

បញ្ជាក់៖ ក្នុងករណីចាំបាច់ បេក្ខជនអាចស្នើសុំមេប្រយោគនូវលទ្ធផលនៃការអង្កេតវិភាគស្រាវជ្រាវខ្លះបន្ថែមទៀតបាន (Other Investigations)។

កិច្ចការដែលត្រូវធ្វើ៖

រយៈពេល៖ ១៥នាទី

តារាងផ្តល់ពិន្ទុ: ការធ្វើរោគវិនិច្ឆ័យ

Chur ស្ថានីយទី 4ការសាកសួរប្រវត្តិជំងឺ
ចំណងជើងប្រធានបទCholécystite
ថ្ងៃខែ និងពេលវេលាប្រឡងថ្ងៃ........ ខែ........ ឆ្នាំ ២០១៣ ម៉ោង៖........ ព្រឹក/ល្ងាច
បេក្ខជនឈ្មោះ........................ ភេទ........... អាយុ...........
លេខសម្គាល់ ........................ លេខសម្ងាត់ ........................
មេប្រយោគឈ្មោះ........................ ហត្ថលេខា...........
👉 MCQ Cholecystitis for UHS

ក-រោគវិនិច្ឆ័យ Diagnostic (08 ពិន្ទុ)

ជំងឺ៖ -រលាកថង់ទឹកប្រមាត់(៥ពិន្ទុ),ស្រួចស្រាល់ (៣ពិន្ទុ)


ខ-ការអះអាង Justifications (12 ពិន្ទុ)

១-ប្រវត្តិជំងឺ (History)
-អ្នកជំងឺភេទស្រី អាយុ៤០ឆ្នាំ (១ពិន្ទុ),-ឈឺពោះពីរថ្ងៃមកហើយ (១ពិន្ទុ),
-ឈឺពោះខ្លាំងរយះពេល៨ម៉ោងមកហើយ (១ពិន្ទុ)
-បន្ទាប់មកឈឺជាប់ហើយខ្លាំង ឈឺរាលឡើងទៅរកម្តុំបោះដៃផុតខាងស្តាំ (១ពិន្ទុ)

២-ការពិនិត្យអ្នកជំងឺ (Physical Examination)
-សីតុណ្ហភាព៣៨.៨ °C ជីពចរ ១១០/នាទី សម្ពាធឈាម ១២០/៨០mmHg ចង្វាក់ដង្ហើម ២០/នាទី (២ពិន្ទុ)
-ស្ទាបពោះរបស់អ្នកជំងឺគឺឈឺនៅក្រោមឆ្អឹងជំនីខាងស្តាំ(១ពិន្ទុ), មានសញ្ញាMurphy និងសញ្ញាBoas (១ពិន្ទុ)

៣-ការពិនិត្យឈាម (Blood Test)
-Transaminaseកើនឡើង (SGOT & SGPT) កើនឡើង(១ពិន្ទុ)
-Bilirubin (Direct & Indirect) កើនឡើង គ្រាប់ឈាមសកើនឡើង(១ពិន្ទុ)

៤-ការអង្កេតវិភាគផ្សេងទៀត (Other Investigations)
-ពិនិត្យ Ultrasound ពោះ បង្ហាញពីការឡើងក្រាស់នៃថង់ទឹកប្រម៉ាត់លើសពី 3mm (១ពិន្ទុ)
-ទឹករងៃជុំវិញថង់ប្រម៉ាត់, មានគ្រួសក្នុងថង់ទឹកម្រម៉ាត់ (១ពិន្ទុ)

ផ្នែកសល្យសាស្ត្រ ស្ថា នីយ៍ទី០៥/ គម្រោងព្យាបាល៖ ជំងឺរលាកថង់ទឹកប្រមាត់ស្រួចស្រាវ

SUR Station 05/ Treatment Planning: Acute Cholecystitis

ការណែនាំចំពោះបេក្ខជន

ប្រធានបទ៖ គម្រោងព្យាបាលជំងឺរលាកថង់ទឹកប្រមាត់ស្រួចស្រាវ

គោលបំណង៖ វាយតម្លៃសមត្ថភាពក្នុងការលើកឡើងនូវគម្រោងព្យាបាលជំងឺ

ឈុតឆាក៖
អ្នកជាគ្រូពេទ្យនៅមន្ទីរពេទ្យខេត្តមួយ។ អ្នកត្រូវពិនិត្យអ្នកជំងឺម្នាក់ដែលចូលមកមន្ទីរពេទ្យដោយមានចុកពោះខ្លាំងនៅក្រោមឆ្អឹងជំនីស្តាំ។ ការពិនិត្យអ្នកជំងឺបានបង្ហាញថាជាជំងឺរលាកថង់ទឹកប្រមាត់ស្រួចស្រាវ។

ប្រវត្តិជំងឺ៖
- អ្នកជំងឺអាយុ៤០ឆ្នាំ ភេទស្រី មានឈឺពោះខ្លាំង ឈឺជាប់រហូតនៅផ្នែកខាងលើ រយៈពេល៨ម៉ោងមកហើយ។ ដំបូងឈឺបាត់ៗ ប៉ុន្តែបន្ទាប់មកឈឺជាប់ហើយខ្លាំង ឈឺរាលឡើងទៅរកម្ដុំស្មាខាងស្តាំ
- ពីមុនពេលមានគ្រុនក្តៅ គឺអស់កម្លាំងខ្លាំងណាស់ មិនអាចដើរ ឬធ្វើការបាន
- ពេលខ្លះចង្អោរ ឈឺសទំៗពេញពោះ ហើម និងមានរាក។

លទ្ធផលនៃការពិនិត្យអ្នកជំងឺ៖
- សញ្ញាជីវិត៖ កំដៅ ៣៨.៨ ជីពចរ ១១០/នាទី សម្ពាធឈាម ១២០/៨០ ចង្វាក់ដង្ហើម ២០/នាទី
- ការពិនិត្យពោះរបស់អ្នកជំងឺគឺឈឺនៅក្រោមឆ្អឹងជំនីស្តាំ
- មានសញ្ញា Murphy និងសញ្ញា Boas
- ការពិនិត្យទឹកនោមឃើញថ្លា។

លទ្ធផលនៃការអង្កេតវិភាគ ៖
- ការរាប់គ្រាប់ឈាម ឃើញគ្រាប់ឈាមសកើនឡើង
- តេស្តមុខងាររបស់ថ្លើម ឃើញសញ្ញា នៃការខូចថ្លើម
- តេស្ត CRP កើនឡើង
- ថត Echo ពោះ ឃើញកម្រាស់នៅជញ្ជាំងថង់ប្រមាត់, ទឹកនៅជុំវិញថង់ប្រមាត់, គ្រាប់គ្រួសក្នុងថង់ទឹកប្រមាត់
- ថត CT scan ពោះ ឃើញបូសជុំវិញថង់ប្រមាត់ និងគ្រាប់គ្រួស

កិច្ចការដែលត្រូវធ្វើ៖

ផ្អែកលើព័ត៌មានគ្លីនិក លទ្ធផលនៃការអង្កេតវិភាគ និងរោគវិនិច្ឆ័យដែលផ្តល់អោយ ចូរអ្នក៖

  1. សង្ខេបបញ្ហា ដោយបញ្ជាក់លំអិតពី:
    • ព័ត៌មានស្តីពីអ្នកជំងឺ ដែលមានប្រយោជន៍សម្រាប់ការការព្យាបាល និង
    • ប្រភេទជំងឺ កំរិតធ្ងន់ធ្ងរ មូលហេតុដែលនាំអោយឈឺ
  2. បង្ហាញជម្រើសព្យាបាលដែលអ្នកយល់ថាសមស្របជាងគេសម្រាប់អ្នកជំងឺខាងលើ និង ពន្យល់ហេតុផល។
  3. ឆ្លើយសំណួរមេប្រយោគ។

រយៈពេល៖ ១៥នាទី

References:
1. Alfred Cuschieri, Pierce Grace, Ara Darzi, Neil Borley, David Rowley: Clinical Surgery, Second Edition, Blackwell Science 2003.
2. Alan A Bloom, MD: Julian Katz, MD et al. Cholecystitis , in MedScape

តារាងផ្តល់ពិន្ទុ: គម្រោងព្យាបាល

ជំងឺរលាកថង់ទឹកប្រមាត់ស្រួចស្រាវ
ការវាយតម្លៃ012
I. ការសង្ខេបបញ្ហា
01 ព័ត៌មានស្តីពីអ្នកជំងឺ៖
-អ្នកជំងឺអាយុ៤០ឆ្នាំភេទស្រីចូលមកមន្ទីរពេទ្យដោយមានចុកពោះខ្លាំងនៅក្រោម ឆ្អឹងជំនីស្ដាំរយៈពេល៨ម៉ោងមកហើយ។ ដំបូងឈឺបាត់ៗ ប៉ុន្តែបន្ទាប់មកឈឺជាប់ ហើយខ្លាំង ឈឺរាលឡើងទៅរកម្តុំបោះដៃផុតខាងស្តាំ។
-ពីមុនមកពេលមានគ្រុនក្តៅគឺអស់កម្លាំងខ្លាំងណាស់ មិនអាចដើរ ឬធ្វើការបាន
-ពេលខ្លះចង្អោរ ឈឺស្ទុះៗពេញពោះ តើ និងមានរាក។
02 ប្រភេទជំងឺ កំរិតធ្ងន់ធ្ងរ មូលហេតុដែលនាំអោយឈឺ៖
- ជំងឺរលាកថង់ទឹកប្រមាត់ស្រួចស្រាល់
-មូលហេតុ៖គ្រាប់គ្រួសក្នុងថង់ទឹកប្រមាត់
II. គម្រោងព្យាបាល
03 - ដាក់អោយសំរាកពេទ្យព្យាបាលបន្ទាន់។
-ការត្រៀមរៀបចំមុនវះការព្យាបាលដោយវះកាត់និង ការព្យាបាលរួមផ្សំ។
ការវាយតម្លៃ (ត)012
ក-ការត្រៀមរៀបចំមុនវះ (Preparation)
04 ត្រៀមអ្នកជំងឺមុននឹងធ្វើការវះកាត់ដោយ៖
-ធ្វើការពិនិត្យឈាមដើម្បីពិនិត្យរាប់គ្រាប់ឈាមស
-លាងសំអាតស្បែកពោះ និងតំបន់ខាងក្រោមឆ្អឹងជំនីស្ដាំ
05 ចាក់កាតេទែរសរសៃវ៉ែន (Venous Access)
ពន្យល់៖

ដើម្បីបញ្ចូលវត្ថុរាវអីសូតូនិកនិងចាក់អង់ទីប៊ីយូទឹកតាមសរសៃមុនពេលវះកាត់
06 បញ្ចូលសេរ៉ូមប្រៃអីសូត្វនិកតាមសរសៃ(Administration of isotonic fluids)
07 ចាក់អង់ទីប៊ីយូទឹកមុនពេលវះកាត់
-ដោយប្រើអង់ទីប៊ីយូទឹកដែលមានសិទ្ធិភាពខ្ពស់
08 ការដាក់ថ្នាំសណ្តំ (Anesthesia)
-ពន្យល់៖ការវះកាត់ថង់ទឹកប្រមាត់តម្រូវការប្រើថ្នាំសណ្តំ។
ខ-ការព្យាបាលដោយវះកាត់
09 គោលបំណង៖
-ការកាត់ថង់ទឹកប្រមាត់គឺយកចេញនូវថង់ប្រមាត់ និងគ្រាប់គ្រួសដែលបង្ករោគ និង បន្ថយការឈឺចាប់។
-ពេលកាត់ថង់ទឹកប្រមាត់ហើយនោះ គ្រាប់គ្រួសកម្រនឹងកើតឡើងវិញណាស់
10 ធ្វើការវះកាត់ពេលណា?
-រលាកថង់ទឹកប្រមាត់ស្រួចស្រាល់៖វះកាត់ក្នុងរយៈពេល៧២ម៉ោងដំបូងបន្ទាប់ពីចូល សម្រាកពេទ្យ។
11 វិធីសាស្ត្រ/ធ្វើដូម្តេច (Techniques)៖
-កាត់ថង់ទឹកប្រមាត់ដោយវះបើកពោះ (Open cholecystectomy)។
-កាត់ថង់ទឹកប្រមាត់ដោយចោះពោះដោយប្រើឧបករណ៍ laparoscope
12 ប្រៀបធៀបការកាត់ថង់ទឹកប្រមាត់ដោយLaparoscopic ទៅនឹងការវះបើកពោះ?
-ការវះបើកពោះ

ដើម្បីកាត់ថង់ទឹកប្រមាត់ចេញ៖ មានតម្លៃថោកនិងមានប្រសិទ្ធិភាព ខ្ពស់ ហើយរហ័ស
-កាត់ថង់ទឹកប្រមាត់ដោយចោះពោះ៖កាត់បន្ថយការបង្ករោគតាមស្នាមវះកាត់បន្ថយ ការឈឺក្រោយពេលវះកាត់ និងកាត់បន្ថយរយៈពេលសម្រាកពេទ្យ។
13 ផលវិបាកក្រោយវះកាត់ (complications post-operatoire)៖
ការបង្ករោគ
-ធ្វើឲ្យរបួសដល់ពោះវៀន ឬសរីរាង្គក្នុងពោះ
-ជ្រាបទឹកប្រមាត់ពីផ្លូវទឹកប្រមាត់
-រោគលឿងដោយសារតែដុំគ្រួសដែលនៅសល់
-ធ្វើឲ្យរបួសដល់បំពង់ទឹកប្រមាត់
ការវាយតម្លៃ (ត)012
- ក្រួសលឿងដោយសារតែដុំគ្រួសដែលនៅសល់
- ធ្វើឲ្យរបួសដល់បំពង់ទឹកប្រមាត់
14 ចំណុចដែលត្រូវប្រុងប្រយ័ត្នក្រោយវះកាត់៖
-នៅតែឈឺឬឈឺកាន់តែខ្លាំង.
-ក្តៅខ្លួន.
-ក្អួត
-ស្នាមវះមានការហើមនិងឡើងពណ៌ក្រហម ឬមានការហូរឈាម
-ក្លិនអាក្រក់ពីវត្ថុរាវដែលហូរចេញពីបំពង់បង្ហូរ
-ស្បែក/ភាស (Muqueuse) ភ្នែកឡើងលឿង
-អត់មានចលនាពោះវៀន ឬអត់មានផោមយូរជាង៣ថ្ងៃ,
-រាកសុទ្ធតែទឹកយូរជាង៣ថ្ងៃ
15 បន្ទាប់ពីចេញពីពេទ្យ អ្នកជំងឺត្រូវ៖
-មានរបបអាហារត្រឹមត្រូវ និង
-ធ្វើចលនាតិចតួចក្នុងរយៈពេលពី ១ ទៅ ២សប្តាហ៍អាស្រ័យទៅតាមការវះកាត់។
គ-ការព្យាបាលរួមផ្សំ៖ (Adjuvant Therapy)
16 ឱសថសម្រាប់ព្យាបាលក្រោយវះកាត់ (Postoperative Medication) -ប្រើអង់ទីប៊ីយូទិកចាក់តាមសរសៃ រយះពេល៣ថ្ងៃ រួចបន្តដោយលេប។ -ឱសថបំបាត់ការឈឺចាប់ ដោយចាក់សាច់ដុំឫសរសៃ
17 របបអាហារ (Diet)៖
-ចាប់ផ្តើមផ្តល់អាហាររាវៗដល់អ្នកជំងឺពេលណាពោះវៀនមានចលនាវិញ។
18 ជម្រើសព្យាបាល៖ការកាត់ថង់ទឹកប្រមាត់ដោយវះបើកពោះ (Open cholecystectomy) ពន្យល់ហេតុផល៖មិនមានសម្ភារៈ និងគ្រូពេទ្យវះកាត់ជំនាញនៅ មន្ទីរពេទ្យខេត្ត។
III. សំណួររបស់មេប្រយោគ
19 សំណួរទី១៖លទ្ធផលរំពឹងទុកនៃការវះកាត់? Prognostic/ Outcome?
-លទ្ធផលរំពឹងទុកល្អ៖ អ្នកជំងឺអាចត្រឡប់ទៅផ្ទះវិញបន្ទាប់ពីវះកាត់រួចក្នុងរង្វង់ ១ស ប្តាហ៍
-លទ្ធផលរំពឹងទុកមិនល្អ៖ មានផលវិបាកក្រោយវះកាត់
20 សំណួរទី២៖ហេតុអ្វីបានជាចាំបាច់ឲ្យអ្នកជំងឺមកជួបគ្រូពេទ្យវិញ ក្រោយពីវះកាត់?
-ដើម្បីត្រួតពិនិត្យមើលក្រែងមានគ្រាប់គ្រួសនៅសល់ ឬកើតឡើងវិញក្នុងថ្លើម។
ការវាយតម្លៃ (ត)012
21 សំណួរទី៣: ចូរពន្យល់ពីគ្រោះថ្នាក់នៃការមិនព្យាបាលដោយវះកាត់៖
-ថង់ទឹកប្រមាត់អាចធ្លាយ ឬជ្រាប ហើយបណ្តាលអោយរលាកស្រោមពោះ។
IV. ការវាយតម្លៃជារួម
22 - ពន្យល់បាន ក្បោះក្បាយ និង ងាយយល់ ។
ពិន្ទុសរុប (ដោយគណៈមេប្រយោគ)

ផ្នែកសល្យសាស្ត្រ ស្ថានីយ៏ទី០៦-ការអប់រំសុខភាព៖
ជំងឺរលាកថង់ទឹកប្រមាត់ស្រួចស្រាវ

SUR Station 06/ Education: Acute Cholecystitis

ការណែនាំចំពោះបេក្ខជន

ប្រធានបទ៖ ការអប់រំស្តីពីជំងឺរលាកថង់ទឹកប្រមាត់ស្រួចស្រាវ

គោលបំណង៖ វាយតម្លៃសមត្ថភាពក្នុងការអប់រំសុខភាព

ឈុតឆាក៖
អ្នកជាគ្រូពេទ្យនៅមន្ទីរពេទ្យខេត្តមួយ។ អ្នកជំងឺម្នាក់អាយុ៤០ឆ្នាំបានចូលមកមន្ទីរពេទ្យដោយមានជំងឺរលាកថង់ទឹកប្រមាត់ស្រួចស្រាវ ហើយតម្រូវអោយវះកាត់។

កិច្ចការដែលត្រូវធ្វើ៖

ចូរអ្នកធ្វើការពន្យល់អ្នកជំងឺនិងក្រុមគ្រួសារ មុននឹងធ្វើការព្យាបាលអំពី៖

រយៈពេល៖ ១៥នាទី

References:
Alan A Bloom, MD: Julian Katz, MD et al. Cholecystitis , in MedScape

តារាងផ្តល់ពិន្ទុ: ការអប់រំសុខភាព មុនការវះកាត់

ការវាយតម្លៃ012
I.ការចាប់ផ្តើម
01 -ជម្រាបសួរ ប្រាប់ឈ្មោះ និងតួនាទី។
-ពន្យល់អំពីអ្វីដែលត្រូវធ្វើ និងបញ្ជាក់មូលហេតុ។
-សុំការយល់ព្រម។
02 -បញ្ជាក់អំពីឈ្មោះអាយុ មុខងារ និងអាស័យដ្ឋានរបស់អ្នកជំងឺ។
03 -សួរនាំពីការយល់ដឹងអំពីជំងឺរលាកថង់ទឹកប្រមាត់ស្រួចស្រាល់។
II.ការពន្យល់ណែនាំ
ក-អំពីជំងឺរលាកថង់ទឹកប្រមាត់ស្រួចស្រាល់
04 - គឺជាការរលាកថង់ទឹកប្រមាត់ដែលជាសរីរាង្គតូចមួយនៅជិតថ្លើម ហើយមានមុខ ងារជួយរំលាយអាហារ។ ជាធម្មតាទឹកប្រមាត់គឺហូរចូលទៅក្នុងពោះវៀនតូច។
បើសិនជាទឹកប្រមាត់ស្ទះ ធ្វើឲ្យថង់ប្រមាត់ប៉ោង ដែលជាហេតុឲ្យមានការហើម, ការ ឈឺ, និងការបង្ករោគ។
-ការរលាកថង់ទឹកប្រមាត់អាចបណ្តាលមកពីគ្រាប់គ្រួសការបង្ករោគ និងការប៉ះ ទង្គិច
05 ពន្យល់ពីរោគសញ្ញា ឬអាការៈជំងឺ៖
រោគសញ្ញាសំខាន់គឺ

-ឈឺនៅខាងលើផ្នែកខាងស្តាំឬខាងលើផ្នែកកណ្តាលពោះ
-ឈឺស្រួចស្រាល់ ឈឺចុករមូល ឬឈឺស្នំៗ ឈឺជាប់រហូត ហើយរាលដាលទៅខ្នង ឬខាងក្រោមស្មាស្តាំ
-ក្តៅខ្លួន Fever
ការវាយតម្លៃ (ត)012
06 រោគសញ្ញាផ្សេងទៀតដែលអាចជួបប្រទះគឺ៖
-លាមកពណ៌ប្រផេះClay-colored stools - ចង្អោរ ឬក្អួត
-ស្បែកនិងភ្នែកពណ៌លឿង
ខ-អំពីការព្យាបាល
07 ពន្យល់ពីការព្យាបាល៖ ការវះកាត់យក ថង់ទឹកប្រមាត់ចេញ។ជំរើសមានពីរ៖
-កាត់ថង់ទឹកប្រមាត់ដោយវះបើកពោះ (Open cholecystectomy)។
-កាត់ថង់ទឹកប្រមាត់ដោយចោះពោះដោយប្រើឧបករណ៍ laparoscope
08 ពន្យល់ពីផលចំណេញនៃការព្យាបាល៖
-ការកាត់ថង់ទឹកប្រមាត់គឺយកចេញនូវគ្រាប់គ្រួសនិងថង់ទឹកប្រមាត់ដែលរលាក និងបន្ថយការឈឺចាប់។ ពេលកាត់ថង់ទឹកប្រមាត់ហើយនោះ គ្រាប់គ្រួសកម្រនឹង កើតឡើងវិញណាស់
09 ពន្យល់ពីគ្រោះថ្នាក់នៃការមិនព្យាបាល៖
-ថង់ទឹកប្រមាត់អាចធ្លាយ ឬជ្រាប ជាហេតុនាំឲ្យរលាកស្រោមពោះ។
10 ពន្យល់ពីផលវិបាកជាយថាហេតុនៃការវះកាត់៖
-ការបង្ករោគ
-របួសដល់ពោះវៀន ឬសរីរាង្គផ្សេងទៀតនៅក្នុងពោះ
-ជ្រាបទឹកប្រមាត់ពីផ្លូវទឹកប្រមាត់
-ស្បែកឬភ្នាសភ្នែក ចេញលឿងដោយសារតែដុំគ្រួសដែលនៅសល់
-របួសបំពង់ទឹកប្រមាត់
គ-អំពីទម្រង់ការនានាក្នុងការវះកាត់
11 -ការកាត់ថង់ទឹកប្រមាត់ដោយចោះពោះ៖ដោយប្រើឧបករណ៍ laparoscope ដែល ដាក់បញ្ចូលក្នុងពោះតាមការចោះពោះប្រហោងតូច
12 -ការកាត់ថង់ទឹកប្រមាត់ដោយវះបើកពោះ៖ ដោយវះបើកពោះនៅក្រោមឆ្អឹងជំនី ខាងស្តាំ
13 គុណប្រយោជន៍នៃការវះពោះកាត់ថង់ទឹកប្រមាត់៖
-តម្លៃថោកប្រសិទ្ធិភាពខ្ពស់ និង រហ័ស ។
ឃ-អំពីការថែទាំក្រោយវះកាត់
14 អាហារូបត្ថម្ភ Nutrition៖
-ត្រូវចាប់ផ្តើមផ្តល់អាហាររាវៗដល់អ្នកជំងឺពេលណារពោះវៀនមានចលនាឡើង វិញ
ការវាយតម្លៃ (ត)012
15 ការធ្វើសកម្មភាព Activities៖
-អាចក្រោក ហើយដើរ សកម្មភាពធ្វើយឺតៗនិងខ្លាំងឡើងបន្តិចម្តងៗ
-មិនត្រូវងើប ឬប្រឹងខ្លាំងក្នុងរយៈពេលក្រោយការវះកាត់ដោយវះពោះ ។
16 ការថែទាំស្នាមវះ Wound Care៖
-ការហូរវត្ថុរាវតិចតួចចេញពីកន្លែងវះគឺជាការធម្មតា។ បើការហូរវត្ថុរាវឡើងខ្ជាប់ ហើយមានពណ៌លឿងឬលាយពណ៌ក្រហម៖ អាចជាការបង្ករោគ/ក្លាយរោគ។
-មិនត្រូវធ្វើឲ្យសើមនៅកន្លែងវះ មុនពេលជាសះមុខរបួស។
17 ចលនាពោះវៀន (Bowel Movements)៖
-បន្ទាប់ពីវះកាត់អ្នកអាចមានលាមករាវ ច្រើនថ្ងៃ
-ឱសថបំបាត់ការឈឺចាប់ប្រភេទ narcotic អាចបណ្តាលឲ្យទល់លាមក។
-ត្រូវបង្កើនការហូបអាហារមានជាតិសរសៃដូចជាត្រកូនឬសៃ បើសិនជាទល់ លាមក.
18 ពន្យល់ពីសញ្ញាគ្រោះថ្នាក់ដែលត្រូវរួសរាន់ជួបគ្រូពេទ្យ៖
-ឈឺចាប់មិនបាត់ឬ ឈឺកាន់តែខ្លាំង
-ក្តៅខ្លួន សីតុណ្ហភាពលើសពី38.3 C
-ការហើម, ឡើងពណ៌ក្រហម, ការហូរឈាម, ឬក្លិនអាក្រក់ពីវត្ថុរាវដែលហូរចេញ ពីកន្លែងវះ
-អត់មានចលនាពោះវៀន ឬអត់មានផោមយូរជាង ៣ ថ្ងៃ
-រោគសុទ្ធតែទឹកយូរជាង ៣ថ្ងៃ
III.ការបញ្ចប់
19 ត្រួតពិនិត្យការយល់ដឹង ឬការចងចាំចំណុចសំខាន់ៗរបស់អ្នកជំងឺ៖
-ការថែរទាំក្រោយវះកាត់ សញ្ញាគ្រោះថ្នាក់ ក្រោយវះកាត់
20 -សង្ខេបចំណុចសំខាន់ៗ ក្នុងការព្យាបាល និងថែរទាំក្រោយវះកាត់ -អោយអ្នកជំងឺសួរ និង
- ថ្លែងអំណរគុណ។
IV. ការវាយតម្លៃជារួមGLOBAL RATING
20 -និយាយមិនញាប់ពេក ប្រើភាសាសាមញ្ញ និង ពន្យល់តាមលំដាប់ -និយាយដោយមើលទឹកមុខអ្នកជំងឺ(ថាតើគាត់ស្តាប់បានឬទេ)
ពិន្ទុសរុប (ដោយគណៈកម្មការប្រឡង)